បញ្ចូលអត្ថបទ ៖ ចាន់ ធូ
រាជធានីភ្នំពេញ៖
បុរសជាជាងជួសជុលម៉ាស៊ីនបោកខោអាវម្នាក់ត្រូវបានម្តាយក្មេង
ស្រីអាយុ១៥ឆ្នាំចាប់ប្រគល់ឲ្យនគរបាលប៉ុស្តិ៍ទឹកល្អក់ទី១
ខណៈជននេះធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះ
រហូតបានសម្រេចកាលពីយប់ថ្ងៃទី៥ មិថុនា នៅក្នុងបន្ទប់របស់នាង
ហើយបែកការណ៍ម្តាយដឹងក៏ចាប់ប្រគល់ឲ្យសមត្ថកិច្ច
វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៨ មិថុនា ។
ជនសង្ស័យឈ្មោះភួង វណ្ណៈ អាយុ២០ឆ្នាំ
មានទីលំនៅផ្ទះលេខ៩៦៦ ផ្លូវ១២៨ ភូមិទី៥ សង្កាត់ទឹកល្អក់១
ខណ្ឌទួលគោក ចំណែកក្មេងស្រីរងគ្រោះអាយុ ១៥ឆ្នាំ
មានទីលំនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដូចគ្នា ។
ក្រោយពីឃាត់ខ្លួនជននេះបានឆ្លើយសារភាពថាខ្លួន
និងក្មេងស្រីរងគ្រោះបានស្រឡាញ់គ្នាយូរមកហើយ ។

No comments:
Post a Comment