ថ្ងៃសៅរ៏ ទី៨ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ០៦:៤០
រាជធានីភ្នំពេញ ៖
បុរសជាងកុំព្យូទ័រម្នាក់បានត្រូវប៉ូលិសប៉ុស្តិ៍ផ្សារដេប៉ូទី២
ឃាត់ខ្លួន កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៦ មិថុនា
នៅពេលធ្វើដំណើរទៅលួងលោមប្រពន្ធដែលលែងលះគ្នាប្រមាណ១ឆ្នាំ
ក៏មានទំនាស់គ្នាហើយចាក់សោបង្ខាំងប្រពន្ធនិងដកកាំភ្លើងភ្ជង់
គំរាមរកបាញ់ទៀតនៅផ្ទះលេខ៩១BE1Z ផ្លូវលេខ២១៥
សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួល គោក ។ នៅពេលឃាត់ខ្លួន
សមត្ថកិច្ចដកហូតបានកាំភ្លើងខ្លីម៉ាកកា៥៤មួយដើម មាន៧គ្រាប់។
បុរសដែលត្រូវឃាត់នេះឈ្មោះជឹង រតនា
អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ៧៨ ផ្លូវលេខ៣១៥ សង្កាត់វាលវង់
ខណ្ឌ៧មករា ចំណែកប្រពន្ធឈ្មោះភោគ សេរីវឌ្ឍនី អាយុ២៤ឆ្នាំ
មានទីលំនៅក្នុងកន្លែងកើតហេតុខាងលើ ។
មន្រ្តីប៉ូលិសខណ្ឌទួលគោកឱ្យដឹងថា
ជនសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី២
ឃាត់ខ្លួននៅពេលធ្វើដំណើរទៅផ្ទះប្រពន្ធដែលលែងលះគ្នាហើយមាន
ទំនាស់ពាក្យសម្តីគ្នាដកកាំភ្លើងភ្ជង់គំរាមធ្វើឱ្យមានការភ្ញាក់
ផ្អើលយ៉ាងខ្លាំង ។
ប្រភពព័ត៌មានឱ្យដឹងថា
មុនពេលកើតហេតុបុរសឈ្មោះ ជឹង រតនា
បានលួចចួលទៅផ្ទះប្រពន្ធដែលលែងលះគ្នាប្រមាណជាង១ឆ្នាំ
តាមទ្វារក្រោយ
ក្នុងគោលបំណងហៅប្រពន្ធទៅរួមរស់នៅជាមួយគ្នាវិញ ។
ខណៈនោះក៏មានទំនាស់គ្នាដោយស្រ្តីជាប្រពន្ធមិនព្រមហើយបុរសជាប្តី
បានចាក់សោទ្វារនិងដកកាំភ្លើងភ្ជង់គំរាម ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា
នៅវេលារសៀលនោះ២នាក់ប្តីប្រពន្ធមានទំនាស់គ្នាយ៉ាងខ្លាំងហើយឆ្លៀត
ពេលដែលប្តីភ្លេចខ្លួន
ស្រ្តីជាប្រពន្ធក៏ផ្លោះតាមបង្អួចរត់ចេញមកក្រៅឯបុរសជាប្តីបាន
បញ្ចូលគ្រាប់ភ្ជង់ដេញតាមចុះមកដល់ក្រោម
គាប់ជួនពេលនោះប៉ូលិសល្បាតទៅដល់ក៏ធ្វើអន្តរាគមន៍
ឃាត់ខ្លួនតែម្តង ៕

No comments:
Post a Comment