Social Icons

Sunday, June 9, 2013

រថយន្តក្រុង​ចិន​ឆេះ​ដោយសារ​បុរស​ម្នាក់​ធ្វើ​អត្តឃាត​

ចេញផ្សាយថ្ងៃ Sunday,09/06/2013 ម៉ោង 2:44 PM by Khmer Herald
 សាក្សី​បាន​និយាយថា ​រថយន្ត​ក្រុង​ដែល​ឆេះ​សម្លាប់​មនុស្ស​ ៤៧​ នាក់​ បណ្តាល​មកពី​បុរស​ម្នាក់​ដែល​បាន​ធ្វើ​អត្តឃាត​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​និយាយថា​ ជនសង្ស័យ​បាន​បន្សល់​ទុក​លិខិត​ធ្វើអត្តឃាត​មួយ​ នៅ​ឯ​ផ្ទះ​របស់​ខ្លួន​នៅ​ក្រុង​សៀ​មិន កន្លែង​ដែល​​មាន​ឧបទ្ទវហេតុ​ឆេះ​រថយន្ត​ក្រុម​មួយ​ខ្ទេច​ តែ​ក្នុង​រយៈពេល​១០​នាទី​។​ ​ជនសង្ស័យ​ឈ្មោះ​ ចេន ស៊ុយ​ហ្សុ​ង បាន​ស្ថិត​ចំណោម​អ្នករងគ្រោះ​ក្នុង​អគ្គិភ័យ​។​ ​ប៉ូលិស​បាន​ចាប់ផ្តើម​កា​រ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​ បន្ទាប់ពី​ការតាមដាន​ស្នាម​ប្រេងសាំង​ស្រក់ ​និង​ធុងសាំង​។​ ​មនុស្ស​ជាង ​៣០​នាក់ ​ក៏​បាន​រងរបួស​នៅក្នុង​អគ្គិភ័យ​នៅ​ពេល​ល្ងាច​ថ្ងៃ​សុក្រ​។​ ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាលមូល​ដ្ឋា​ន​បាន​និយាយថា ចេ​ន ស៊ូ​យ​ហ្សុ​ង អាយុ​ប្រមាណ ​៦០​ឆ្នាំ បាន​ធ្វើ​ការវាយប្រហារ​នេះ​​ ដោយ សារតែ​ខ្លួន​មិន​សប្បាយចិត្ត​ក្នុង​ការរស់នៅ​ និង​ចង់​បញ្ចេញ​កំហឹង​។​ ​សាក្សី​បាន​និយាយថា ​រថយន្ត​ត្រូវបាន​ឆេះ​ខ្ទេច​តែ​ក្នុង​រយៈពេល ​១០​នាទី និង​អ្នកខ្លះ​បាន​ឮ​សម្លេង​ផ្ទុះ​៕ សកម្មភាពឆេះរថយន្តក្រុង រថយន្តក្រុងត្រូវបានឆេះខ្ទេច 
សាក្សី​បាន​និយាយថា ​រថយន្ត​ក្រុង​ដែល​ឆេះ​សម្លាប់​មនុស្ស​ ៤៧​ នាក់​ បណ្តាល​មកពី​បុរស​ម្នាក់​ដែល​បាន​ធ្វើ​អត្តឃាត​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​និយាយថា​ ជនសង្ស័យ​បាន​បន្សល់​ទុក​លិខិត​ធ្វើអត្តឃាត​មួយ​ នៅ​ឯ​ផ្ទះ​របស់​ខ្លួន​នៅ​ក្រុង​សៀ​មិន កន្លែង​ដែល​​មាន​ឧបទ្ទវហេតុ​ឆេះ​រថយន្ត​ក្រុម​មួយ​ខ្ទេច​ តែ​ក្នុង​រយៈពេល​១០​នាទី​។​
​ជនសង្ស័យ​ឈ្មោះ​ ចេន ស៊ុយ​ហ្សុ​ង បាន​ស្ថិត​ចំណោម​អ្នករងគ្រោះ​ក្នុង​អគ្គិភ័យ​។​ ​ប៉ូលិស​បាន​ចាប់ផ្តើម​កា​រ​ស៊ើបអង្កេត​ព្រហ្មទណ្ឌ​ បន្ទាប់ពី​ការតាមដាន​ស្នាម​ប្រេងសាំង​ស្រក់ ​និង​ធុងសាំង​។​ ​មនុស្ស​ជាង ​៣០​នាក់ ​ក៏​បាន​រងរបួស​នៅក្នុង​អគ្គិភ័យ​នៅ​ពេល​ល្ងាច​ថ្ងៃ​សុក្រ​។​
​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាលមូល​ដ្ឋា​ន​បាន​និយាយថា ចេ​ន ស៊ូ​យ​ហ្សុ​ង អាយុ​ប្រមាណ ​៦០​ឆ្នាំ បាន​ធ្វើ​ការវាយប្រហារ​នេះ​​ ដោយ សារតែ​ខ្លួន​មិន​សប្បាយចិត្ត​ក្នុង​ការរស់នៅ​ និង​ចង់​បញ្ចេញ​កំហឹង​។​សាក្សី​បាន​និយាយថា ​រថយន្ត​ត្រូវបាន​ឆេះ​ខ្ទេច​តែ​ក្នុង​រយៈពេល ​១០​នាទី និង​អ្នកខ្លះ​បាន​ឮ​សម្លេង​ផ្ទុះ​៕
សកម្មភាពឆេះរថយន្តក្រុង
រថយន្តក្រុងត្រូវបានឆេះខ្ទេច

No comments:

Post a Comment