ចុះថ្ងៃទី: June 22nd, 2013
ចុះផ្សាយក្នុង: ព័ត៌មាន
OneBookStore គឺជា បណ្ណាល័យឌីជីថល ដែលលោកអ្នក អាចស្វែងរក សៀវភៅ ប្រលោមលោក ព្រេងនិទាន សាសនា និងរឿងអប់រំ ជាច្រើន របស់ខ្មែរយើង ដែលសៀវភៅខ្លះ គិតប្រាក់ ហើយសៀវភៅខ្លះទៀត អាចដោនឡូដបានដោយឥតគិតថ្លៃ។
តំរូវការជាមូលដ្ឋាន:
- កម្មវិធី OneBookStore ដោនឡូដ ដោយឥតគិតថ្លៃ ពី App Store ឬ iTunes
- iPhone/iPad/iPod Touch ដែលដើរដោយប្រព័ន្ធ iOS 5.1 ឡើងទៅ
- គណនី Apple ID (ចុចដើម្បីមើលវិធីបង្កើត)
វិធីអនុវត្ត
1. ជាដំបូង សូមបើកកម្មវិធី App Store រួចចូលទៅ Search វាយពាក្យ OneBookStore។ បន្ទាប់មក ចុច FREE-> INSTALL ហើយ វាយ គណនី Apple ID ចូល (ចុចដើម្បីមើលវិធីបង្កើត Apple ID)។2. បន្ទាប់មក បើកកម្មវិធី OneBookStore នោះលោកអ្នក នឹងឋិតក្នុង មឺុនុយ បណ្ណាល័យ LIBRARY។ បន្ទាប់មក សូមចូលទៅ មឺុនុយ ហាងសៀវភៅ SHOP ដើម្បីឆែកមើល បណ្តាសៀវភៅទាំងឡាយ ដែលយើងមាន។
វិធីដោនឡូដសៀវភៅដែលឥតគិតថ្លៃ
ចំណាំ: ដើម្បីអបអរសាទរ ការបញ្ចេញកម្មវិធី OneBookStore ក្រុមការងារយើង បានសំរេច ដាក់សៀវភៅ “គតិលោក ភាគ 1″ អោយដោនឡូដ ដោយឥតគិតថ្លៃ រយៈពេល 5 ថ្ងៃ រវាងថ្ងៃទី 22-27 ខែមិថុនា 2013។3. ចូលទៅមឺុនុយ ហាងសៀវភៅ SHOP រួចចុចលើ គតិលោក ភាគ 1 បន្ទាប់មក ចុចប៊ូតុង DOWNLOAD-> FREE ដើម្បីដោនឡូដ។ នោះវា នឹងចេញសារថា “BOOK ADDED!” ដែលនេះ មានន័យថា សៀវភៅមួយនេះ បានបញ្ចូលទៅក្នុង បណ្ណាល័យ LIBRARY របស់លោកអ្នក ហើយ។ ចូលទៅ មឺុនុយបណ្ណាល័យ LIBRARY នោះ លោកអ្នក នឹងបានឃើញ សៀវភៅ ដែលទើបដោនឡូដ មិនខាន។
វិធីទិញសៀវភៅ
4. សំរាប់សៀវភៅ ដែលយើងដាក់លក់ លោកអ្នក អាចទិញដោយផ្ទាល់ ពីក្នុងកម្មវិធី ដោយលោកអ្នក តំរូវអោយមាន គណនី Apple ID ដែលមានប្រាក់ហើយចុះឈ្មោះជាមួយកាត VISA/MASTER (ចុចដើម្បីមើលវិធីបង្កើត) ឬអាចទិញ តាមរយៈ កាត iTune Gift Card ក៏បាន។ជាដំបូង សូមចូលទៅ មឺុនុយហាងសៀវភៅ SHOP រួចចុចលើ សៀវភៅណាមួយ ដែលចង់ទិញ បន្ទាប់មក ចុចប៊ូតុង DOWNLOAD-> BUY-> BUY។ បន្ទាប់មក ចុចប៊ូតុង Use Existing Apple ID បើមានផ្ទាំង Sign In បន្ទាប់មកវាយ គណនី Apple ID និងលេខកូដសំងាត់ចូល រួចចុច ប៊ូតុង OK។ នោះលោកអ្នក នឹងបានឃើញ ផ្ទាំង “Purchase Done!” មិនខាន ដែលនេះ បញ្ជាក់ថា ការទិញរបស់លោកអ្នក បានសំរេចហើយ។
វិធីមើលសៀវភៅក្នុងមឺុនុយបណ្ណាល័យ
5. ចូលទៅមឺុនុយបណ្ណាល័យ រួចចុចលើ សៀវភៅ ដើម្បីចាប់ផ្តើម ដោនឡូដ សៀវភៅនោះ មកមើល។ សូមរង់ចាំបន្តិច រហូត ការដោនឡូដ បានចប់សព្វគ្រប់ បន្ទាប់មក ចុចលើសៀវភៅនោះម្តងទៀត នោះវានឹងនាំលោកអ្នក ទៅកាន់ ទំព័រ មាតិកាសៀវភៅ។ ចុចលើ ទំព័រណាមួយ ដែលចង់មើល ជាការស្រេច។ចំណាំ: ពេលអានសៀវភៅ លោកអ្នក អាចផ្តេក iPhone/iPad របស់លោកអ្នក នោះវា នឹងបង្ហាញទំព័រផ្តេកជា ពីរទំព័រ ដើម្បីងាយស្រួលអាន មិនខាន
ក្នុងករណី លោកអ្នក ចង់លុបសៀវភៅណាមួយ នោះលោកអ្នក គ្រាន់តែ ចុចអោយយូរលើសៀវភៅនោះ រួចចុចប៊ូតុង DELETE ជាការស្រេច។
វិធីទាញយកសៀវភៅដែលបានទិញពីមុន (RESTORE)
សំរាប់សៀវភៅដែលលោកអ្នក ធ្លាប់បានទិញ (មិនមែនដោនឡូដដោយឥតគិតថ្លៃ) នោះលោកអ្នក អាចទាញវាយកមកវិញ ដោយមិនចំណាយប្រាក់ 2 ដងនោះទេ ព្រោះ នៅពេលដែលោកអ្នកទិញ ក្រុមហ៊ុន Apple បានរក្សាទុក កំណត់ត្រាការទិញរបស់លោកអ្នក នៅលើ បណ្តាញរបស់ពួកគេ។ដើម្បីទាញយកសៀវភៅ ដែលធ្លាប់ទិញ លោកអ្នក អាចធ្វើបាន 2 របៀប:
6. របៀបទីមួយ: ជាដំបូង សូមចូលទៅ មឺុនុយហាងសៀវភៅ SHOP រួចចុចលើ សៀវភៅណាមួយ ដែលធ្លាប់ទិញ រួចរើសចុច ប៊ូតុង DOWNLOAD-> BUY-> BUY។ សំរាប់សៀវភៅដែលធ្លាប់ទិញ នោះវានឹងចេញផ្ទាំងថា “You’ve already purchased this. Tap OK to download it again for free.” ដែលនេះ មានន័យថា លោកអ្នក ធ្លាប់ទិញសៀវភៅនេះហើយ ដូចនេះ គ្រាន់តែ ចុច OK ទៅដើម្បីដោនឡូដម្តងទៀត ដោយឥតគិតថ្លៃ។ សូមចុចប៊ូតុង OK នោះវានឹងចេញផ្ទាំង “Purchase Done!”។ សូមចូលទៅ មឺុនុយបណ្ណាល័យ LIBRARY នោះលោកអ្នក នឹងឃើញ សៀវភៅនោះមិនខាន។
7. របៀបទីពីរ: សំរាប់លោកអ្នក ដែលធ្លាប់បានទិញសៀវភៅច្រើនក្បាល ហើយខ្ជិលក្នុងការ ទាញយកវិញម្តងមួយៗ លោកអ្នក មានជំរើស អាចទាញយកម្តងទាំងអស់បាន ដូចចូលទៅ មឺុនុយការកំណត់ SETTINGS រួចចុចប៊ូតុង Restore All Purchases បន្ទាប់ម វាយ គណនី Apple ID លោកអ្នកចូល រួចចុច OK នោះលោកអ្នក នឹងបានឃើញផ្ទាំង “Restore Done!” ជាមិនខាន។ ត្រឡប់មក មឺុនុយបណ្ណាល័យ នោះលោកអ្នក នឹងបានឃើញ បណ្តាសៀវភៅ ដែលលោកអ្នក ធ្លាប់បានទិញ ជាមិនខាន៕

No comments:
Post a Comment