Social Icons

Saturday, June 22, 2013

អត្ថន័យនៃកាយវិកា​រលើកមេដៃឡើង នៅជុំវិញ​ពិភពលោក

កាយវិការដៃមានអត្ថន័យខុសៗគ្នាទៅតាមប្រទេសនីមួយៗ។ អ្វីដែលចាត់ទុកថាជាសញ្ញាល្អនោះ អាចនិងមានន័យប្រមាថសំរាប់ប្រទេសមួយផ្សេងទៀត។ អត្ថបទនេះឡើកយកសញ្ញាជាទូទៅមួយគឺការលើកមេដៃឡើង មកបកស្រាយៈ



សញ្ញាមេដៃឡើងមានអត្ថន័យជាទូទៅមួយគឺជាសញ្ញាយល់ស្រប ប៉ុន្តែនៅក្នុងប្រទេសមួយចំនួនវិញបែជាមានន័យថាប្រមាថ ឬ មិនអាចយល់បានទាល់តែសោះ។

មិនច្បាស់ពីប្រភពដើមនៃសញ្ញានេះទេ ប៉ុន្តែទ្រឹស្តីមួយនោះគឺសញ្ញាមេដៃឡើងធ្លាប់ត្រូវបានប្រើដោយហ្វូងមនុស្សដើម្បីជាសញ្ញាថាគួរទុកជីវិតអោយកីឡាករប្រយុទ្ធ(ក្រុងរ៉ូមពីបូរាណ)ដែលចាញ់, ផ្ទុយទៅវិញមេដៃចុះក្រោមជាសញ្ញាថាគួរតែសំលាប់។

សូមក្រលេកមើលទៅកាន់ប្រទេសមួយចំនួនជាមួយនិងអត្ថន័យនៃសញ្ញាមេដៃឡើងលើៈ

អូស្ត្រាលី - ប្រសិនបើវារាងនឹងឬអោនចុះបន្តិច ជាទូទៅមានន័យថា OK ឬ យល់ស្រប។ មេដៃលើកឡើងលើដែលមានចលនាយឺតៗឡើងលើ អាចមានអត្ថន័យជាការប្រមាថ អាស្រ័យលើស្ថានភាពនៃការប្រើប្រាស់។

កាណាដា - សញ្ញានោះមានន័យថា ល្អ ឬ យល់ស្រប

ចិន - Ok, ល្អ

អេហ្សីប - ឥតខ្ចោះ, ល្អ

បារាំង - Ok

អាល្លឺម៉ង់ - Ok, ធ្វើបានល្អ, ល្អ

ក្រិច-ល្អ,ការងារល្ង,អបអរសាទរ

អ៊ីរ៉ង់-ជាកាយវិការអាសគ្រាម ថោកទាបណាស់

អ៊ីរ៉ាក់-ជាកាយវិការអាសគ្រាម ថោកទាបណាស់

អៀរឡង់-Ok, ល្អ

អ៊ីតាលី-Ok,ទៅ ឬ មិនអីទេ ឬ ប្រើសំរាប់សុំជិះដោយសា

ជប៉ុន-ពេលខ្លះមានន័យថា ល្អ, មិនត្រូវបានប្រើប្រាស់ទូលំទូលាយដោយក្រុមជំទង់ទេ

ញ៉ូសឺឡេន-មានន័យថា អ្វីៗគ្រប់យ៉ាងល្អទេ ឬ ចាស/បាទ ឬ អ្វីៗដែលមានន័យវិជ្ជមាន

រុស្ស៊ី-ធ្វើបានល្អណាស់,ល្អ

អេស្បាញ-មិនអីទេ

ស្វីស-Ok,ល្អ

ទូគី-មិនមានប្រើទេ

អង់គ្លេស-Ok,ល្អ

អាមេរិក-ល្អណាស់,យល់ស្រប មានអត្ថន័យខ្លាំងជាង Ok

(អត្ថបទប្រែសំរួលពីឯកសារបរទេស)

No comments:

Post a Comment