បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ថ្ងៃព្រហស្បត្ត៏ ទី២៧ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៥:៤០
ការនាំចេញរបស់ថៃបានធ្លាក់ចុះ៥,៣%
កាលពីខែឧសភា បើធៀបនឹងរយៈពេលដូចគ្នាកាលពីខែមុន
ដោយសារប្រាក់បាតឡើងថ្លៃ៧% និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល
។កាលពីខែមុន
ការនាំចេញរបស់ថៃមានចំនួនសរុប១៩,៨ពាន់លានដុល្លារបើគិតជាប្រាក់
ដុល្លារ ប៉ុន្តែតម្លៃ៥៦៦ពាន់លានបាតតំណាងឱ្យការធ្លាក់ចុះ១១,៧%
។
នេះបើយោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មដែលចេញផ្សាយកាលពី
ថ្ងៃពុធ ។
រដ្ឋលេខាធិការអចិន្ត្រៃយ៍ក្រសួងពាណិជ្ជកម្ម
អ្នកស្រី Vatchari Vimooktayon និយាយថា
កត្តាចម្បងនៅក្នុងការធ្លាក់ចុះកាលពីខែឧសភាគឺមកពីប្រាក់បាត
ឡើងថ្លៃ ។ ប្រាក់បាតបានឡើងថ្លៃចាប់តាំងពីខែកុម្ភៈ
មកម្ល៉េះដោយវាបានឈានដល់២៨,៥៣បាតក្នុងមួយដុល្លារអាមេរិកនៅ
ក្នុងខែមេសា ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល ។
ប្រាក់យ៉េនធ្លាក់ថ្លៃ
និងសេដ្ឋកិច្ចដើរយឺតនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ
រួមផ្សំនឹងការធ្លាក់ចុះនៃទីផ្សារអាស៊ីផងនោះ
បានធ្វើឱ្យការបញ្ជាទិញពីដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាចិន
អាមេរិក និងជប៉ុនបានធ្លាក់ចុះជាច្រើន ។
កាលពីខែមុន ការនាំចេញវិស័យកសិកម្ម
និងឧស្សាហកម្មបានធ្នាក់ចុះ ។
ការនាំចេញផ្នែកកសិកម្មធ្លាក់ចុះ១៦,៤%
គិតជាទឹកប្រាក់៣,១៤ពាន់លានដុល្លារ ដោយក្នុងនោះគេសង្កេតឃើញថា
ការនាំចេញអង្ករធ្លាក់ចុះ២៦%ហើយកៅស៊ូ២២% ។
ចំណែកផលិតផលឧស្សាហកម្មធ្លាក់ចុះ០,៩%
ដោយគ្រឿងអេឡិចត្រូនិកនិងសម្ភារអគ្គិសនីធ្លាក់ចុះខ្លាំងបំផុត ។
ការនាំចេញសរុបទៅកាន់ទីផ្សារសំខាន់ៗបានធ្លាក់ចុះ៨,៨%
បើធៀបនឹងរយៈពេលដូចគ្នា កាលពីខែមុន ។
ការនាំចេញទៅកាន់ប្រទេសជប៉ុនធ្លាក់ចុះ៧,៦% អាមេរិក ៦,៩%
អឺរ៉ុប១,២% និងទៅប្រទេសចិន១៦,៣% ។
កាលពីខែមុន ការនាំចូលក៏ធ្លាក់ចុះដែរ
ដោយវាបានធ្លាក់ចុះ៨,៨%ដល់២២,១ពាន់លានដុល្លារ
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ភាគច្រើនទំនិញ មូលធន
គ្រឿងចក្រ កុំព្យូទ័រ និងមាស ។
កាលពីខែឧសភាប្រទេសថៃបានជួបនឹងឱនភាពពាណិជ្ជកម្មចំនួន២,៣ពាន់
លានដុល្លារ ៕
