ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១០:៣១
នាយករដ្ឋមន្ត្រីតួកគី លោករីសេប តៃយីប
អ័រដូហ្គាន កាលពីថ្ងៃទី១៦ មិថុនា
បានប្រមូលផ្តុំពួកអ្នកគាំទ្រលោកជាច្រើនពាន់នាក់
ក្នុងឱកាសនៃការប្រមូលផ្តុំមនុស្សដ៏ធំមួយនៅក្រុងអីុស្តង់
ប៊ុល
ខណៈដែលកងកម្លាំងប៉ូលិសបានប្រើគ្រាប់បែកផ្សែងបង្ហូរទឹក
ភ្នែក
ដើម្បីបំបែកបាតុករប្រឆាំងរដ្ឋាភិបាលនៅកណ្តាលទីក្រុងនេះ ។
ឮនាយករដ្ឋមន្ត្រីតួកគីថ្លែងនៅមុខពួកអ្នក
គាំទ្រលោក ដែលគ្រវីទង់ជាតិថា
ចលនាតវ៉ារយៈពេល២សប្តាហ៍ចុងក្រោយនេះ
ត្រូវបានរៀបចំធ្វើដោយពួកភេរវករ ។
លោកបានបដិសេធការចោទប្រកាន់នានាដែលថា
លោកប្រកាន់ឥរិយាបថដូចជាជនផ្តាច់ការម្នាក់ ។
ប៉ូលិសបានបាញ់ ឧស្ម័នបង្ហូរទឹកភ្នែកក្នុងវិថីទាំងឡាយក្បែរទីលានតាក់ស៊ីម ពេលលោកអ័រដូហ្គានថ្លែងសុន្ទរកថាមួយដើម្បីប៉ុនប៉ងរារាំង ពួកបាតុករដែលត្រូវរុញច្រានចេញពីទីលាននោះដោយកម្លាំង កាលពីយប់ថ្ងៃទី១៥ មិថុនា ហើយពួកបាតុករទៅប្រមូលផ្តុំគ្នានៅឧទ្យាន GEZI ក្បែរទីលាននេះ ។

ក្នុងសុន្ទរកថាលោកអ័រដូហ្គានមានប្រសាសន៍ថា
ពួកបាតុករអះអាងថា ខ្ញុំប្រកាន់ជំហររឹងពេក
ហើយពួកគេចាត់ទុករូបខ្ញុំថាជាជនផ្តាច់ការ ។
ក៏ប៉ុន្តែតើជនផ្តាច់ការបែបណាទៅដែលសុខចិត្តឱ្យពួកបាតុ
ករកាន់កាប់ឧទ្យាន GEZI
រួមជាមួយពួកអ្នកការពារបរិស្ថានពិតប្រាកដនោះ?
តើបែបនេះជាជនផ្តាច់ការប្រាកដមែនឬ? លោកយល់ថា
ចលនាតវ៉ានេះគ្រាន់តែជាលេសរបស់ពួកជនភាគតិចដែលចង់គ្រប់
គ្រងលើមនុស្សភាគច្រើនប៉ុណ្ណោះ ។
យើងនឹងមិនអនុញ្ញាតឱ្យមានចលនាបែបនេះតទៅទៀតទេ។
ការ ប្រមូលផ្តុំមនុស្សដ៏ធំនេះគឺនៅកន្លែងមួយចម្ងាយត្រឹម ប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីទីលានតាក់ស៊ីម និងឧទ្យាន GEZI ជាកន្លែងបោះជំរំតវ៉ា ចាប់តាំងពីដំណាច់ខែឧសភាមក ។
រដ្ឋាភិបាលតួកគីអះអាងថា ការតវ៉ាទាំងឡាយរៀបចំធ្វើឡើងដោយបណ្តាអង្គការលួចលាក់ ដែលចង់សាបព្រោះភាពចលាចលក្នុងប្រទេស ។ចំណែកសហជីពតួកគី២បានប្រកាសពីទិវាកូដកម្មទូទៅមួយនា ថ្ងៃទី១៧ មិថុនា ជាប្រតិកម្មតបចំពោះអន្តរាគមន៍របស់ប៉ូលិសនៅឧទ្យាន GEZI ។ សហជីពទាំង២នោះប្រកាសថា អង្គការ៣ទៀតក៏នឹងចូលរួមក្នុងចលនានេះដែរ ៕

No comments:
Post a Comment