Saturday, 22 June 2013 14:06 ដោយ ៖ ដើមអម្ពិល ID-015
បាត់ដំបងៈ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣
នៅសាលមហោស្រព ស្ទឹងសង្កែ មានរៀបចំវេទិកា យុវជនខេត្ត បាត់ដំបង ក្រោមប្រធានបទ
តួនាទីរបស់យុវជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រោមអធិបតីភាព លោក អ៊ុក
វង្ស ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត
និងជាប្រធាន សហភាព សហព័ន្ធយុវ ជនកម្ពុជា ខេត្តបាត់ដំបង លោកសៀង ស៊ុតថង
ទីប្រឹក្សា លោកឧបនាយករដ្ឋមន្រ្តី ស ខេង លោក លោកស្រី សកលវិទ្យាធិការ
សកលវិទ្យាការរង សមាជិកសហភាព សហព័ន្ធយុវជនកម្ពុជា
មកពីបណ្តាស្រុកនានាក្នុងខេត្ត និស្សិតមកពីសកលវិទ្យាល័យបៀលប្រាយ
សាខាបាត់ដំបងប្រមាណ ៨៥០នាក់ ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង (ស.ស.យ.ក) បានថ្លែងនៅក្នុងឱកាសនោះថា ថ្ងៃនេះក្នុងនាម (ស.ស.យ.ក) ដែលដើរតួនាទីតម្រង់ទិសដល់ប្អូនៗ យុវជនទាំងអស់ និងបានរៀបចំវេទិកាយុវជននេះឡើង ក្រោមប្រធានបទ តួនាទីរបស់យុវជនក្នុងការ អភិវឌ្ឍន៍ សេដ្ឋកិច្ច ក្នុងគោលបំណងឲ្យយុវជនយើង មើលឃើញនូវសារៈសំខាន់ និងតួនាទីរបស់យុវជន ក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ។ ជាការពិតណាស់ យុវជនគឺជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេន ជាសសរទ្រូង នៃប្រទេសជាតិ និងជាធនធានមួយដែលមិនអាចខ្វះបានឡើយ ក្នុងការរួមចំណែក អភិវឌ្ឍន៌ប្រទេសជាតិលើគ្រប់វិស័យ ។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ដើម្បីឲ្យយុវជនមានតួនាទី ចូលរួមអភិវឌ្ឍន៍ជាតិបាន គឺប្អូនៗ យុវជនខ្លួនឯង ត្រូវចេះអភិវឌ្ឍន៍ខ្លួនឯងផងដែរ ដោយខិតខំរៀនសូត្រ បង្កើនចំណេះដឹង ត្រូវចាកឆ្ងាយពីគ្រឿង ញៀន និងអំពើអបាយមុខណាដែលសង្គមស្អប់ខ្ពើម ត្រូវជៀសឲ្យផុត និងនាំគ្នាខំធ្វើអំពើល្អ ចេះជួយកិច្ចការសង្គម ជាតិ ក៏ដូចជាជួយធ្វើកិច្ចការឪពុក-ម្តាយ និងជួយការងារអ្វី ដែលមានប្រយោជន៍ដល់សង្គម ហើយប្អូនៗ ជាអ្នកបន្ត វេន បម្រើប្រទេសជាតិបន្តពីចាស់ៗទៅ ។
បន្ទាប់ពីបានបើកវេទិកាហើយ គណៈអធិបតី បានបើកឲ្យយុវជនយើង បានសួរនាំដែលប្អូនៗឆ្ងល់រួចគណៈអធិបតី ក៏បានឆ្លើយបំភ្លឺ និងពន្យល់ពីសារៈប្រយោជន៍ល្អៗ ដល់ប្អូនៗវិញដែលអាចទទួលយកបាន និងបានផ្តល់ឱកាស ដល់យុវជនយើង នាឱកាសនេះបានចូលជាសមាជិក (ស.ស.យ.ក) ដើម្បីមានឱកាសចូលរួម បម្រើផលប្រយោ ជន៍សង្គមផងដែរ ។
លោក អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការបូកសរុប នូវវេទិកានេះ និងធ្វើការវាយតម្លៃខ្ពស់ផងដែរ ចំពោះ វេទិកានេះ ដែលបានរៀបចំឡើង និងបានធ្វើឲ្យប្អូនៗយុវជនទាំងអស់ បានយល់ច្បាស់ពីតួនាទីរបស់ខ្លួន ។ លោក ក៏បានសម្តែងនូវភាពសប្បាយរីករាយ និងសូមឯកភាព ទៅលើប្រធានបទនេះ ដែលបានបើកឱកាស ឲ្យយុវជន បានសួរ និងបានឆ្លើយបំភ្លឺបានយ៉ាងក្បោះក្បាយ និងអស់ចម្ងល់ភ្លឺច្បាស់ទាំងអស់គ្នា ដោយបានបញ្ជាក់ថែមថា ប្អូនៗយុវជនពិតជាមានសារៈសំខាន់ណាស់ ជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិប្រាកដមែន៕

No comments:
Post a Comment