ញូយ៉ក៖ ប្រេសិតជាន់ខ្ពស់របស់ កូរ៉េខាងជើង
ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រ ទី២១ ខែមិថុនាថា
កិច្ចពិភាក្សាកម្រិតខ្ពស់ ជាមួយកូរ៉េខាងត្បូង អាចនឹងបន្ត
នៅពេលណាដែលរដ្ឋាភិបាលទីក្រុង សេអ៊ូល ដាក់ចេញនូវលក្ខខណ្ឌជាមុន សម្រាប់ឋានៈ
គណៈប្រតិភូជាន់ខ្ពស់ ជាមួយនឹងកូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី២២ ខែមិថុនា ឆ្នាំ២០១៣ ដោយផ្អែកតាមការលើកឡើងរបស់លោក អគ្គរដ្ឋទូតកូរ៉េខាងជើង ស៊ីន ស៊ុន ហូ បានយ៉ុនហាប់ បន្ទាប់ពីធ្វើសន្និសីទកាសែត ក៏កម្រមួយ នៅក្នុងទីក្រុង ញូយ៉ក អំពីតួនាទីកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិកថា «យើងមានចេតនា សម្រាប់ការឆ្លើយតប ទៅនឹងកិច្ចពិភាក្សាណាមួយ ទោះបីជានៅកម្រិត កិច្ចពិភាក្សាទ្វេភាគី ឬត្រីភាគីក៏ដោយ»។
លោកថា «បាល់គឺនៅក្នុងដៃកូរ៉េខាងត្បូង កិច្ចពិភាក្សាស្តីពីឧបទ្វីបកូរ៉េ គឺមិនអាចទៅរួចនោះទេ លុះត្រាតែកូរ៉េខាងត្បូង ដកចេញនូវលក្ខខណ្ឌ ដែលបានដាក់ជាមុន»។
គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងជើង និងខាងត្បូង កាលពីពេលថ្មីៗកន្លងទៅនេះ បានព្រមព្រៀងគ្នា ក្នុងការឈានទៅរកកិច្ចពិភាក្សា កម្រិតខ្ពស់ជាលើកដំបូង ក្នុងរយៈពេល ០៦ឆ្នាំមកនេះ ប៉ុន្តែកិច្ចពិភាក្សានោះ បានលុបចោលវិញ ដោយសារតែមានបញ្ហា ខាងឋានន្តរសក្តិនៃគណៈប្រតិភូ៕

No comments:
Post a Comment