ការពន្យាពេលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលរបស់អាហ្វហ្គានីស្ថាន ប្រកាសប្រឆាំងនឹងគម្រោងជួបគ្នា រវាងភាគីទាំងពីរ ដោយចោទប្រកាន់ថា ការសម្រេចចិត្តរបស់អាមេរិក ដែលចង់ចរចាផ្ទាល់ជាមួយពួកបះបោរ គឺការរំលោភបំពាន ដោយគ្មានការឯកភាពពីអាហ្វហ្គានីស្ថាន។
មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា អាមេរិកធ្លាប់បានពិភាក្សាអំពីបញ្ហានេះ ចំនួន២ដងរួចមកហើយ។ ប្រភពបានបន្តទៀតថា អាមេរិក នៅតែចង់ចរចាដោយផ្ទាល់ជាមួយពួកឧទ្ទាមតាលីបង់ ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថានដដែល ប៉ុន្តែមិនទាន់កំណត់ថ្ងៃច្បាស់លាស់នៅឡើយទេ ។
សហរដ្ឋអាមេរិកតែងតែសង្ឃឹមថា ការចរចាស្វែងរកសន្តិភាពជាមួយពួកតាលីបង់ គឺជាវិថីមួយឆ្ពោះទៅរកស្ថិរភាព មុនពេលទាហានអាមេរិកត្រូវបញ្ចូនចេញពីអាហ្វហ្គានីស្ថាន នៅចុងឆ្នាំក្រោយ៕
